ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃពុធនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីសរុបប្រមាណ ១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋហ្វីលីពីន ដែលបានរងគ្រោះដោយសារឥទ្ធិពលខ្យល់ព្យុះបណ្តាលមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឆក់យកអាយុជីវិតប្រជាពលរដ្ឋមួយចំនួន។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាកាសធាតុក្តៅ រងាត្រជាក់ និងភ្លៀង មិនអាចរារាំងដំណើរចុះជួបកម្មករ និយោជិតរបស់សម្តេចបាននោះឡើយ ដើម្បីជំរុញការអនុវត្តន៍គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការគាំពារសង្គម។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្តែងការអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងទទួលបានប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារ និងសេវាគាំពារសង្គមជាច្រើនទៀត … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃពុធនេះ